slide slide slide slide
ពង្រឹងឥទ្ធិពលរបស់អង្គការសង្គមដើម្បីធានាបាននូវយុត្តិធម៌ និងសមភាព
WIC: ប្រវត្តិ និង​ទស្សនវិស័យយុទ្ធសាស្ត្រ
បានផ្សាយនៅ ថ្ងៃទី, 22, កញ្ញា, 2015, 07:45 AM | បានអាន : 5742
ចែករំលែក :
មណ្ឌលព័ត៌មានកម្មករ គឺជាសមាគមកម្មការិនីរោងចក្រ ដែលបានចុះបញ្ជីការនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០០៩។WIC វិវត្តនចេញពីគម្រោង ”ពង្រឹងភាពម្ចាស់ការដល់កម្មការិនី-កម្មកររោងចក្រកាត់ដេរ” របស់អង្គការកម្មវិធីស្រ្តីដើម្បីការផ្លាស់ប្តូរ (WAC) ។

WIC គាំទ្រកម្មការិនីរោងចក្រកាត់ដេរ លើការតស៊ូមតិនិងការស្វែងយល់អំពីសិទ្ធិរបស់ពួកគេ។យុទ្ធសាស្រ្តរយៈពេលវែងរបស់WIC គឺផ្តោតទៅលើការកសាង និងពង្រឹងចលនាកម្មករដោយជម្រុញអោយ មានការដឹកនាំដែលមានភាពជាតំណាងច្បាស់លាស់និងមានតម្លាភាពនៅក្នុងវិស័យកាត់ដេរ និង ដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការ រួមទាំងសិទ្ធិកម្មការិនី។ WIC ជម្រុញអោយមានការបង្កើតនូវ ឱកាសនិង កន្លែងសម្រាប់ស្រ្តីក្នុងការចូលរួមក្នុងតួនាទីជាអ្នកដឹកនាំទាំងនៅក្នុងជួរសហជីពនិងនៅក្នុងវិស័យកាត់ដេរនិងដើម្បីធ្វើការជម្រុញអោយសម្លេង និងបញ្ហារបស់ស្រ្តីបានឮដោយមានការឆ្លើយតបពីកម្រិតជាតិតំបន់និងអន្តរជាតិ។

ដើម្បីសម្រេចបាននៅយុទ្ធសាស្រ្តខាងលើនេះ WIC ដាក់ថាមពលរបស់ខ្លួនទៅលើការចងក្រងនិង ពង្រឹងភាពម្ចាស់ការកម្មការិនី តាមរយៈការផ្តល់កន្លែងអោយពួកគេជួបជុំពិភាក្សាពីបញ្ហារបស់ពួកគេ ជួបប្រទះនៅកន្លែងការងារការធ្វើផែនការរួមគ្នាហើយធ្វើការស្វែងរកសេវានិងការគាំទ្រផ្សេងៗ។មណ្ឌលសំចតរបស់WIC  ផ្តល់ទីកន្លែងដែលមានសុវត្ថិភាពដល់កម្មការិនីក្នុងការជួបជុំគ្នា ធ្វើការពង្រឹង ចំណេះដឹងទំនុកចិត្តនិងពង្រឹងភាពម្ចាស់ការលើខ្លួនឯង។មណ្ឌលសំចតក៏ផ្តល់នូវសេវាចាំបាច់មួយ ចំនួនផងដែរដូចជាការថែទាំសុខភាពមូលដ្ឋានជំនួយផ្នែកច្បាប់និងវគ្គបណ្តុះបណ្ដាលផ្សេងៗ។

WICផ្តល់ព័ត៌មានទៅដល់កម្មការិនីនិងធ្វើការចងក្រងពួកគេ តាមរយៈការចុះតាមបន្ទប់ជួល ផ្តល់វគ្គបណ្តុះបណ្ដាលវេទិការនិង កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាដើម ។វិធីសាស្រ្តដែលWIC អនុវត្តកន្លង មានលក្ខណៈជាការពង្រឹងភាពម្ចាស់ការ។ WICបណ្តុះបណ្ដាលកម្មការិនីអោយមានជំនាញចំណេះដឹងនិង ទទួលបានព័ត៌មានដែលអាចពង្រឹងការយល់ដឹងរបស់ពួកគេជាធ្លុងមួយ ជុំវិញសិទ្ធិនៅកន្លែងការងារស្ថានភាពដែលពួកគេជួបប្រទះនិង ការដឹកនាំជាដើម ។ WIC ក៏បានធ្វើការងារជាមួយ បណ្តាញផ្សេងទៀតដែលធ្វើការផ្តោតលើសិទ្ធិកម្មកររួមមានសហជីពអង្គការសិទ្ធិមនុស្សនិងអង្គការច្បាប់ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងរដ្ឋាភិបាល (ដូចជាក្រសួងការងារ) ជាមួយនឹងអ្នកបញ្ជាទិញដើម្បីទទួលបានការគាំទ្រពីពួកគេក្នុងការធ្វើអោយប្រសើរនូវលក្ខខណ្ឌការងារ។

WIC ធ្វើការងារជាមួយកម្មការិនីវ័យក្មេង ដែលកំពុងបម្រើការងារ នៅក្នុងវិស័យកាត់ដេរនៅកម្ពុជា។ការប្រើប្រាស់នូវកិច្ចសន្សាការងារខ្លី លក្ខខណ្ឌការងារមិនល្អប្រាក់ឈ្នួលទាបការរើងអើង ការបៀតបៀនកេរ្តិ៍ខ្មាសនិង កម្រិតទាបនៃការផ្តល់សេវាសន្តិសុខសង្គមនូវតែជាបញ្ហានៅឡើយនៅក្នុង ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។បើទោះបីជាមានការអនុវត្ត “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អង្គការពលកម្មអន្តរជាតិ (ILO) ក៏ដោយក៏ស្ថានភាពលក្ខខណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរនៅកម្ពុជានៅតែមិនល្អប្រសើរនោះទេ ។កម្មការិនី ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរនៅកម្ពុជាចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាប៉ុន្តែពួកគេជាញឹកញយក្លាយទៅជាជនងាយរងគ្រោះមិនត្រូវបានគេយកចិត្តទុកដាក់គ្មានឱកាសធ្វើជាតំណាងមិនមានឱកាសធ្វើជាអ្នកដឹកនាំឬជារឿយៗពួកគេមិនមានសម្លេងនៅក្នុង ពេលសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ។
WIC គឺជាសមាជិកមួយនៃសម្ព័ន្ធបងប្អូនស្រី (Us) ។សមាជិកសម្ព័ន្ធបងប្អូនស្រី “Us” គឺជាក្រុមការងារ សង្គមចំនួន ៤ ដែលបានវិវត្តចេញពីអង្គការកម្មវិធីស្រ្តីដើម្បីការផ្លាស់ប្តូរ (WAC) ដែលបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៩។សមាជិកផ្សេងទៀតរួមមាន៖បណ្ដាញការងារស្រ្តី រួបរួមគ្នា (WNU)ជាសហជីពស្រ្តី អ្នកប្រកបរបរផ្លូវភេទក្រុមតន្ត្រីយុវវ័យនាំសារជាក្រុមអតីត កម្មការិនីរោងចក្រកាត់ដេរនិងសកម្ម ភាពសង្គមដើម្បីការផ្លាស់ប្តូរ (SAC) ជាក្រុមសកម្មជនធ្វើ ការគាំទ្រការប្រមូលផ្តុំ និងការរីកលូតលាស់នៃ ប្រជាធិបតេយ្យនៅក្នុងសកម្មភាពរបស់ប្រជាជនថ្នាក់មូលដ្ឋាននៅកម្ពុជា ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនៃសម្ព័ន្ធបងប្អូនស្រី៖http://www.unitedsisterhood.org ។

ទស្សនវិស័យ៖
ជាសម្លេងរួមតែមួយរបស់កម្មការិនីរោងចក្រកាត់ដេរ (នៅក្នុងសង្គម) ទាមទារអោយមានការផ្លាស់ប្តូរអោយមាននូវយុត្តិធម៌សង្គម និង យុត្តិធម៌សេដ្ឋកិច្ច ព្រមទាំងការធានាបាននូវសិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិក្នុងការទទួលបាននូវសេវាសុខភាព ការព្យាបាល និងលក្ខខណ្ឌរស់នៅសមរម្យ ។

បេសកកម្ម៖
ធ្វើការចងក្រង និងពង្រឹងភាពម្ចាស់ការដល់កម្មការិនីដើម្បីអោយពួកគេអាចកសាងគំនិត ការវិភាគ និងការស្វែងយល់រួមគ្នាដោយធ្វើការចូលរួមដោយធានាអោយបានថា ការសម្រេចចិត្តរបស់កម្មករឆ្ពោះទៅដល់ការសម្រេចរួមគ្នាជាធ្លុងតែមួយ ។

គុណតម្លៃ៖
WIC ជឿជាក់ទៅលើសិទ្ធិកម្មករគឺជាសិទ្ធិមនុស្ស ។ ពួកយើងជឿជាក់ថា ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរ សង្គម សេដ្ឋកិច្ច និងនយោបាយ ការកសាងចលនាកម្មការិនីដ៏រឹងមាំមួយ ជាជំហានដ៏មានសារៈ សំខាន់ ។ 

គោលដៅ៖
  • បង្កើនសមភាព និង សមធម៌យេនឌ័រ ដែលកម្មការិនីធ្វើការចូលរួមក្នុងតួនាទីជាអ្នកដឹកនាំនៅ ក្នុងជួរសហជីព សហព័ន្ធព្រមទាំងនៅក្នុងសង្គមកម្ពុជា។
  • ធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌការងារនិងប្រាក់ឈ្នួលសមរម្យដែលសិទ្ធិរបស់ស្រ្តីនិងអត្ថប្រយោជន៍របស់ពួកគេត្រូវបានទទួល បានគោរព និងការពារ។
  • សម្លេងរួមមួយរបស់កម្មការិនីក្នុងការតស៊ូមតិដើម្បីអោយមានការកែប្រែសេវាសង្គមកិច្ចគាំពារសង្គម (ជាពិសេសសិទ្ធិក្នុងការទទួលបានសេវាសុខភាពនិង លក្ខខណ្ឌរស់នៅសមរម្យ) សម្រាប់កម្មការិនី។
គោលបំណង៖
១. ពង្រឹងភាពម្ចាស់ការដល់កម្មការិនី-កម្មករដើម្បីធ្វើអោយការចួលរួមរបស់ពួកគេនៅក្នុងចលនា ការងារ និងចលនាសង្គមកាន់តែខ្លាំងនិងមានភាពល្អប្រសើរ។
២. តស៊ូមតិនិងធ្វើការផ្តោតទៅលើសមភាពនិងសមធម៌យេនឌ័រដោយធ្វើការលើកកម្ពស់និងគាំទ្រដល់កម្មកា-រិនីក្នុងការធ្វើជាអ្នកដឹកនាំដើម្បីធ្វើអោយប្រសើរឡើងនូវសិទ្ធិស្រ្តីសិទ្ធិទទួលបានសេវាសង្គមនិងកិច្ចគាំពារសង្គម ។
៣. ធ្វើការគាំទ្រការតស៊ូមតិរបស់កម្មករ-កម្មការិនី ក្នុងការទាមទារនូវលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ឈ្នួលសមរម្យ។
 
ឯកសារ
កម្រងវីដេអូ
FACE BOOK LIKE
កម្រងរូបភាព
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000050
ម្សិលមិញ :
000155
សប្តាហ៍នេះ :
000457
  • 0
  • 0
  • 4
  • 8
  • 6
  • 9
  • 6
  • 8