ក្រុមតន្ត្រីយុវវយ័នាំសារ គឹជាក្រុមចំរៀងដែលសមាជិកក្រុមគឺជាកម្មការីនីរោងចក្រកាត់ដេរ ដែលបានបណ្តុះបណ្តាលដោយអង្គការកម្មវិធីស្ត្រីដើម្បីការផ្លាស់ប្តូរ។ អង្គការកម្មវិធីស្ត្រីដើម្បីការផ្លាស់ប្តូរ បានខិតខំប្រឹងប្រែងធើ្វយ៉ាងណាដើម្បីពង្រឹងអោយមានការយល់ដឹងក្នុងចំណោមកម្មករ កម្មការីនីដើម្បីអោយមានការចូលរួមហើយកំណត់បញ្ហាដើម្បីទទួលបាននៅការផ្លាស់ប្តូរជាវិជ្ជមានសំរាប់កម្មករដូចជាបញ្ហាទាក់ទងនឹងេយនឌរ័ ការរើសអើង និង អំពើហឹង្សា។ល។
ក្រៅពីការផ្សព្វផ្សាយជាលក្ខណប្រពៃណី និងការសិក្សាក្រុមតន្ត្រីយុវវយ័នាំសារយកចំរៀងរបស់ពួកគេធើ្វការផ្សាយគ្រប់ទីកន្លែងក្នុងគោលបំណងអោយមានការយល់ដឹង ដល់ប្រជាជនគ្រប់រូបដែលនេះគឺជាដែលក្រុមចង់បាន។ ជាងនេះទៅទៀតក្រុម(MB) ចុះធើ្វការប្រមូលព័ត៌មានអំពីលក្ខខណ្ឌការងារ ជីវិតរបស់គ្រួសារ និង បញ្ហាដែលអ្នកចំណាកស្រុកជួបប្រទះ ផ្សេងពីនេះទៅទៀតព័ត៌មានទាំងអស់នេះនិង យកទៅតែងជាបទចំរៀងសំរាប់ធើ្វការផ្សព្វផ្សាយពង្រឹងេអាយមានការយល់ដឹង ទៅលើបញ្ហាដែលប្រជាជនយើងជួបប្រទះនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ល។ ជាពិសេសនៅរាល់អត្ថនយ័នៃករណីសិក្សា និមួយៗនិយាយអំពីខ្សែជីវិតពិតរបស់កម្មកររោងចក្រ អ្នកប្រកបរបរកសីផ្លូវេភទ និងកសិករ។ល។ ដែលវាគឺជាព័ត៌មានដ៏សំខាន់សំរាប់ការតែងចំរៀងដែលបង្ហាញអំពី បញ្ហាផលលំបាកេផ្សងដែលជួបប្រទះនៅក្នុងសង្គមនិងសង្ឃឹមថាមានការផ្លាស់ប្តូរ។
ដំបូងឡើយក្រុមតន្ត្រីយុវវយ័នាំសារមានសមាជិក7នាក់ដែលបានជ្រើសចេញពីកម្មការីនីរោងចក្រកាត់ដេរដោយអង្គការកម្មវិធីដើម្បីការផ្លាស់ប្តូរ WAC នៅឆ្នាំ2005។នៅឆ្នាំ2007 ធើ្វការជ្រើសរើសម្តងទៀតដោយសារសមាជិកមួយចំនួនបានឈប់ដូចនេះពួកគេជ្រើសរើសបានសមាជិកថ្មីដើម្បីបំពេញអោយគ្រប់ចំនួនវីញ។ សមាជិកទាំងអស់បានជ្រើសរើសធើ្វការពេញម៉ោងដើម្បីជួយសម្របសម្រួលកម្មវិធី និងជំនួយបច្ចេកទេស។ ក្រុមតន្ត្រីយុវវ័យនាំសារ គឺជាក្រុមសកម្មជនស្ត្រីដំបូង និងមានប្រជាប្រិយភាពក្នុងប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា។